ថ្ងៃស្អែកវិទ្យុ ២៥ស្ថានីយ នឹងផ្សាយលទ្ធផលបោះឆ្នោតបឋមចាប់ពីម៉ោង៦ល្ងាច ដល់ ១០យប់
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសឲ្យដឹងថា មានស្ថានីយវិទ្យុ ២៥ស្ថានីយ នឹងផ្សាយលទ្ធផលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បឋម ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១០យប់ថ្ងៃទី០៤ ខែមិថុនា ស្អែកនេះ។ ការផ្សាយនេះនឹងគ្រប់ដណ្តប់ទៅទូទាំងផ្ទៃប្រទេសតែម្តង។ គ.ជ.ប ធ្លាប់បានបញ្ជាក់ថា ការផ្សាយលទ្ធផលបឋមនៅថ្នាក់ជាតិ ក៏នឹងផ្សាយតាមទូរទស្សន៍ជាតិ និងនៅលើគេហទំព័រ www.voterlist.org.kh ហើយលទ្ធផលបឋមនេះ គ្រាន់តែជាការផ្សាយព័ត៌មានអំពីលទ្ធផលនៃការបោះឆ្នោតប៉ុណ្ណោះ។ បើតាម គ.ជ.ប ការផ្សាយលទ្ធផលបណ្តោះអាសន្ន គឺបើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ននៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។ សម្រាប់លទ្ធផលផ្លូវការ នឹងប្រកាសផ្សាយយ៉ាងយូរបំផុតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពី គ.ជ.ប ធ្វើការផ្ទៀងផ្ទាត់ និងដោះស្រាយបណ្តឹង ពាក់ព័ន្ធចប់សព្វគ្រប់៕
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed